​​
​លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក
ដោយ លោក សុីណាត - Sat,14 September 2019 (Time 07:46 PM)

ស្នងការខេត្តបាត់ដំបង៖ព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក សូមធ្វើការបកស្រាយបំភ្លឺជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អោយបានជ្រាបថា៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្ស ទៅទទួលថវិកាគោលនយោបាលរបស់រាជរដ្ឋាភិបាលចំនួន៥០០,១៨០,១២០រៀល នៅនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីយកមកបើកផ្តល់ជូនមន្រ្តីនគរបាលចូលនិវត្តន៍ ចំនួន ២៨នាក់ និងគ្រួសារនគរបាលមរណៈ ចំនួន ២២នាក់ ។

មុនពេលប្រគល់គឺតំរូវឲ្យការិយាល័យបុគ្គលិក ពិនិត្យឯកសារពាក់ព័ន្ធឲ្យបានច្បាស់លាស់ជាមុនសិន ហើយម្យ៉ាងទៀត ឯកឧត្តម ស្នងការនគរបាលខេត្តបាត់ដំបង ត្រូវធ្វើជាគណៈអធិបតីក្នុងពិធីប្រគល់នេះ ផងដែរ។ រួចក៏បានកំណត់យកព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង០០ នាទី ដើម្បីបើកផ្តល់ជូនមន្រ្តីនគរបាលចូលនិវត្តន៍តែម្ដង ។ ស្រាប់តែនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានឃើញគេហទំព័រ Fast News ចុះផ្សាយថាលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្ស និងរូបខ្ញុំបាទ វរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក បានឃុបឃិតគ្នាស៊ីដាច់ប្រាក់សមាគមមិត្តប៉ូលីស ឬថវិកាឧបត្ថម្ភជាច្រើននាក់ មិនតិចជាង២០០លាន ទៅ៣០០លានរៀលទៅវិញ ដោយមិនមានការសាកសួរ ឬការបំភ្លឺពីរូបខ្ញុំបាទ ក៏ដូចលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន នោះទេ។ ម្យ៉ាងទៀតខ្ញុំបាទទើបតែប្រកាសចូលកាន់មុខតំណែងជានាយការិយាល័យបុគ្គលិក ទើបតែបាន៣ខែប៉ុណ្ណោះ ។ ហើយខ្ញុំបាទសុំបដិសេធទាំងស្រុងនូវការចុះផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុករបស់គេហទំព័រ fast Newsលើកឡើងរនោះ គឺជាព័ត៌មានមិនពិតនោះទេ។ ដូច្នេះហើយខ្ញុំបាទសូមគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមហាជនក្នុងប្រទេសទាំងអស់កុំមានការយល់ច្រឡំ ពីព្រោះព័ត៌មានដូចខាងលើនេះមិនមែនជាព័ត៌មានកាពិតនោះទេ ....សូមអគុណ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21313 នាក់
ម្សិលមិញ ​ 19011 នាក់
សប្តាហ៍នេះ​ 141972 នាក់
សរុបទាំងអស់​ 6813179 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក