​​
​តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!
ដោយ លោក ប្រាក់ សំណាង - Sat,15 June 2019 (Time 10:27 PM)

ខេត្តបន្ទាយមានជ័យ​៖បន្ទាប់ពីមានការចុះផ្សាយ​ព័ត៌មាន​យ៉ាងគគ្រើកជាច្រើន​លើកមក លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាអោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ អាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​ជាមួយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយ ដោយមានការសម្រប សម្រួល ពីលោក តេងសាម៉ៃ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុក ជួញដូរនូវសារ​ធាតុគ្រឿង​ញៀនខុសច្បាប់នៅក្នុងក្លឹបកំសាន្ត« KTV AJR» ទទួលបានជោ​គជ័យ ដោយឃាត់ខ្លួនជនសង្ស័យ​រួមនឹងវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់មក រហូតទៅដល់ថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ អាជ្ញាធរមានសមត្ថកិច្ច មិនទាន់​មាន​ចំណាត់​ការ​ ដាក់ទោស​ទាន់ទៅលើម្ចាស់ក្លឹបកំសាន្ត« KTV AJR ឈ្មោះឡាយ ប៉េងអាន»នៅឡើយនោះទេ។

ហើយក្មុងការចុះបង្រ្កាបជាក់ស្ដែងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ១.ឈ្មោះ សេង គឹមសៀ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្សាររ៉ុងក្លឿ ប្រទេសថៃ ។ ៤.ឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៥.ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៦.ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៧.ឈ្មោះ ពេជ្រ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៨.ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៩.ឈ្មោះ សាំង ហេងចន្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបានរួមមាន: -ម្ស៉ៅពណ៌សចំនួន១១២ថង់តូច -គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន៣១គ្រាប់ -ថ្នាំគ្រាប់ពណ៌ខៀវចំនួន១១៤គ្រាប់ -ថ្នាំគ្រាប់ពណ៌លឿងចំនួន៥៩គ្រាប់ -ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១១៤គ្រាប់ -ថ្នាំគ្រាប់ពណ៌កាហ្វេចំនួន១៨គ្រាប់ និង០១កំណាត់ - ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន១៣គ្រាប់ - ថ្នាំក្រវីប្រភេទទឹកចំនួន១៣ដប - ថ្នាំប្រភេទកេតាមីនទឹកចំនួន១៥១ដប -អាវុធខ្លីប្រភេទSig Sauerចំនួន១ដើម,បង់ចំនួន១ និងគ្រាប់កាំភ្លើងខ្លីចំនួន៦៣គ្រាប់។ -រថយន្តចំនួន០១គ្រឿង ម៉ាក ថុនរ៉ា ពណ៌ស្ក ពាក់ស្លាកលេខ: ភ.ព2AK.9119 (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស)។ -ម៉ូតូចំនួន០២គ្រឿង ម៉ាកPCX ពណ៌ស -ក្រហម គ្មានស្លាកលេខ(មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខចំនួន០១គ្រឿង។ គួររម្លឹកដែរថា​៖នាពេលថ្មីៗ​កន្លងមកនេះម្ចាស់ក្លឹបកំសាន្ត« KTV AJR ឈ្មោះឡាយ ប៉េងអាន» បាន​ចេញមុខ និងធ្វើលិខិតបដិសេធទាំងបំពាន ដោយចោទប្រកាន់អ្នកសារព័ត៌មានផ្សព្វផ្សាយមិនពិត បាន​ធ្វើ​ឲ្យប៉ះពាល់ដល់កិត្តិយសរបស់« KTV AJR » ខណៈអ្នកសារព័ត៌មានក្នុង​ស្រុកជាច្រើន​អង្គ​ភាព​បាន​ធ្វើការចុះផ្សាយរឿងអាស្រូវ ក្លឹបកំសាន្ត« KTV AJR»ខាងលើនេះ ពាក់ពាន្ឋ័ទៅនឹង​ករ​ណី​ប្រើ​ប្រាស និងរក្សាទុក ជួញដូរ នូវសារ​ធាតុគ្រឿង​ញៀននោះ។ តែទោះជាខំបកស្រាយទាំងបំពានយ៉ាណាក្តី«កម្មពារក្នុងលោកពិតជាមានមែន» ត្រូវកម្លាំកងរាជអាវុធហត្ថក្រុងប៉ោយ បានចុះ​បង្កាប​ ដោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់​បញ្ជូនទៅ​តុលាការ​។ ជំវិញរឿង​រាវខាងលើនេះ​មហាជនកំពុងរងចាំមើល​ថា តើអាជ្ញាធរពាក់ពន្ឋ័មា​នចំណាត់ការ និង​ដាក់​ទោស​ទាន់យ៉ាងណាទៅលើម្ចាស់ក្លឹប​កំសាន្ត« KTV AJR ឈ្មោះឡាយ ប៉េងអាន»រូបនេះ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18579 នាក់
ម្សិលមិញ ​ 17871 នាក់
សប្តាហ៍នេះ​ 134777 នាក់
សរុបទាំងអស់​ 4930897 នាក់

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក

(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!