​​
​សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!
ដោយ លោក ប្រាក់ សំណាង - Sat,01 June 2019 (Time 11:41 AM)

ក្រុងប៉ោយប៉ែត:លោក ខឹម ប៊ុណ្ណាវឌ្ឍន៍ នាយកសាលារៀន ឯកជនមួយឈ្មោះថា សាលាអន្តរជាតិ ប៊ី អាយ អេស
( BIS International School ) ដែលមានទីតាំងឋិតនៅ ភូមិប៉ាលិល័យ ១ សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ត្រូវបាន គណៈកម្មាធិការ ផ្ដល់ពានរង្វាន់អន្តរជាតិ ដែលមានទីតាំងឋិតនៅ ក្រុង Chandigarh ប្រទេសឥណ្ឌា ដែល ជាទីក្រុងដ៏ ស្រស់ស្អាត ដែលជាប់ចំណាត់ថ្នាក់ ទីក្រុងស្អាត អន្តរជាតិ ។ លោក ខឹម ប៊ុណ្ណាវឌ្ឍន៍ បានមាន ប្រសាសន៍បន្ត ទៀតថា នៅក្នុងកម្មវិធីដ៏ វិសេសវិសាលនេះ លោកមាន សេចក្តីរំភើប យ៉ាងក្រៃលែង ដែល លោកត្រូវបាន គណៈកម្មាធិការប្រកាសហៅឡើងទទួលពានរង្វាន់ នៅលើវេទិកា ដ៏ឧត្តុង្គឧត្តម ដែលរូបលោក មិននឹកស្មានដល់ សោះឡើយ ។

លោករៀបរាប់បន្តទៀតថា នៅភូមិភាគអាស៊ាន គឺមាន ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី
ម៉ាឡេស៉ី នេប៉ាល់ និងមានប្រទេសចំនួន ២៦០ ស្ថាប័នដែលត្រូវបានគណៈកម្មាធិការជ្រើសរើសអោយទទួលពានរង្វាន់ នៅក្នុងចំណោម សាលា ចំនួន ៩៦៧៣ នៅ លើពិភពលោក ដែលបានដាក់ពាក្យស្នើសុំទទួលពានរង្វាន់នេះ ។ នៅក្នុងនោះរួមមាន គ្រឹះស្ថានឯកជន អង្គការ សាលារដ្ឋ
ចំណែកកម្ពុជា មានតែមួយគត់ ដែលត្រូវបានទៅទទួល យកពានរង្វាន់ គឺ សរុបមាន ចំនួន ៥១
ប្រទេសចូលរួមនៅក្នុងកម្មវិធីនេះ ។ នៅក្នុងកម្មវិធីនោះ មានការចូលរួមពីទីប្រឹក្សាពិសេសនាយក
រដ្ឋមន្ត្រីប្រទេសឥណ្ឌា និង ប្រទេសបាគីស្ថាន ទីប្រឹក្សាក្រសួងអប់រំឥណ្ឌា ទីប្រឹក្សាពិសេសក្រសួង
អប់រំអាហ្គានីស្ថាន ។

មហាវិទ្យាល័យ CHITKARA នៅ Chandigarh ដែលជាទីក្រុងស្អាត របស់ប្រទេសឥណ្ឌា ជាមហាវិទ្យាល័យគំរូ បំពាក់ប្រព័ន្ធអប់រំ យ៉ាងទំនើប ហើយមានគ្រូ និង សាស្ត្រាចារ្យល្បីៗ ដែលក្រសួងអប់រំឥណ្ឌា អោយ ចំណាត់ថ្នាក់ កំពូលលើ គុណភាព អប់រំ ។ លោក ខឹម ប៊ុណ្ណាវឌ្ឍន៍ បានប្រាប់សារព័ត៌មានថា លោក និង សហការី ម្នាក់ទៀត បានចេញ ដំណើរ ថ្ងៃទី ២១ ដល់ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ តែថ្ងៃទទួលពានគឺ ថ្ងៃទី ២៤-២៥ ជា ថ្ងៃ ទទួលពាន ឈ្មោះពានរង្វាន់ សាលាឆ្នើមលើការអនុវត្ដសកម្មភាពក្រៅកម្មវិធីសិក្សា (Best School Promoting Extra Curricular Activity Award 2019) ។

នេះជាមោទនភាពមួយ ដែលគួរអោយ កោតសរសើរ ដល់ លោក ខឹម ប៊ុណ្ណាវឌ្ឍន៍ និង សហការី
នៃ សាលារៀន ឯកជន ឈ្មោះថា សាលា អន្តរជាតិ ប៊ី អាយ អេស គឺពិតជា បានចូលរួម លើក
កត្តិយស ជាតិខ្មែរយើងនៅ លើឆាកអន្តរជាតិ ក្នុងវិស័យអប់រំ ដែលសបញ្ជាក់ថា កម្ពុជាកំពុងឈាន
ឡើងទៅ រកការអភិវឌ្ឍន៍ ធនធានមនុស្ស ដូចប្រទេស នានា លើសកលលោក ។ នៅថ្ងៃទី ៣១ ខែ
ឧសភា ឆ្នាំ ២០១៩ នេះ សាលារៀនអន្តរជាតិ ប៊ី អាយ អេស នឹងរៀបចំពិធីអបអរសាទរ ក៏ដូចជា
ការធ្វើសន្និសីទ កាសែត ស្ដីពី តើហេតុអ្វី បានជា សាលាអន្តរជាតិ ប៊ី អាយ អេស បានទទួលពាន
រង្វាន់អន្តរជាតិ នៅប្រទេសឥណ្ឌា ? សូមបញ្ជាក់ថា កម្មវិធីនោះ ក៏មានការអញ្ជើញ អាណាព្យាបាល
របស់សិស្ស និងភ្ញៀវកិត្តិយស និង ថ្នាក់ដឹកនាំ សាលាក្រុង សង្កាត់ ព្រមទាំង អ្នកមុខ មន្ត្រីរាជការ
ជាច្រើនចូលរួម នៅក្នុងកម្មវិធី នោះផងដែរ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19734 នាក់
ម្សិលមិញ ​ 19294 នាក់
សប្តាហ៍នេះ​ 141165 នាក់
សរុបទាំងអស់​ 6239082 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក