​​
​ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ
ដោយ លោក ប៉ែន ឡា - Thu,30 May 2019 (Time 10:13 PM)

កំពង់ចាម៖នៅក្នុងស្រុកបាធាយទឹកដីខេត្ដកំពង់ចាមបច្ចុប្បន្នល្បែងភ្នាល់មាន់ជល់តាមអនឡាញកំពុងកើតមានជាហូហែរនៅស្រុកបាធាយខេត្ដកំពង់ចាមដែលជាទឹកដីរបស់លោកសំ ណាល់អធិការនគរបាលស្រុកបាធាយ។


ទីតាំងល្បែងភ្នាល់មាន់ជល់តាមអនឡាញ គឺតែងតែប្រមូលផ្តុំទៅដោយមនុស្សជាច្រេីកុះករជារៀងរាល់ថ្ងៃផងដែរ នេះហេីយដែលបង្ករអសន្តិសុខ ដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់វេលា ។

ល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកេីតឡេីងនៅខាងមុខផ្សារផ្អាវនៅហាងកាហ្វេមួយកន្លែងដែលជ្រកក្រោមផ្លាកយីហោ(ឈុន ហួត ហៅទ្រី)ដែលស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាមកំពុងបេីកល្បែងភ្នាល់មាន់ជល់តាមអនឡាញ ខុសច្បាប់ បំរើភ្ញៀវគ្រប់ប្រភេទដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ ពលរដ្ឋដាក់ការសង្ស័យថា អាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ និងសមត្ថកិច្ច ទើបល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់ទាំងនេះ អាចដំណើរយ៉ាងរលូនបែបនេះដែលជាទឹកដីរបស់លោកធអធិការស្រុកបាធាយ ។ ប្រជាពលរដ្ធបានបង្ហេីបអោយដឹងថាទីតាំងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកេីតឡេីងនៅខាងមុខផ្សារផ្អាវនៅហាងកាហ្វេមួយកន្លែងដែលជ្រកក្រោមផ្លាកយីហោ(ឈុន ហួត ហៅទ្រី)គឺដុះស្លែហេីយពួកគាត់មិនដែលឃេីញមានអាជ្ញាធរ និងសមត្ថកិច្ចណាហ៊ានបង្រ្កាបនិងណែនាំឡេីយពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពភូមិឃុំរបស់គាត់។ ពួកគាត់បានលេីកឡេីងបន្ដទៀតថាល្បែងសុីសងតាមអនឡាញមិនមានតែនៅខាងមុខផ្សារផ្អាវនោះទេគឺមួយកន្លែងទៀត នៅខាងក្រោយ ផ្សាផ្អាវយ៉ាងធំ បៀអា ប៉ាង ចាញ់រាប់លានរៀនឯនោះ​ ហេីយកត់កន្ទុយលេខ(ឆ្នោតយួន)នៅក្នុងផ្សារក៏មានច្រេីនដែរ។ ជុំវិញពាក់ពន្ធ័នឹងករណីខាងលេីនេះអង្គភាពយេីងបានបំភ្លឺពីលោក សំ ណាល់អធិការស្រុកបាធាយ ហើយលោកបានលើកឡើងថា ចាំអោយកូនចៅចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់ហាងហ្នឹង។ ប្រភពពីប្រជាពលរដ្ឋបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មានដែរចុះទៅផ្ដិតយករូបភាពជាច្រើនអ្នកអោយដឹងថា នេះជា ឡេះដោះសារ របស់លោកអធិការនោះទេ មិនដែរឃើញចុះបង្រ្កាបម្ដងណាឡើយ ល្បែងពេញតែស្រុក លេងខួបប្រាំងខួបវស្សា ពីព្រោះលោកមិនហ៊ានបង្រ្កាបនោះ ដោយសារជាថ្នូនឹងឆ្នាំងបាយរបស់លោកយូមកហើយ ឥឡូវប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្មណ៍ខ្លាំ ហើយ ជាក់ស្ដែងនៅថ្ងៃទី២៩ឧសភាឆ្នាំ២០១៩មានករណីចោរលួចរថយន្ដផងដែរម៉ាក់toyota tacomaមួយគ្រឿងផងដែរដែលស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាមដែលបង្កអោយមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ធ។ សុំបញ្ជាក់ផងដែរក្នុងរឿងនេះ សម្ដេចក្រឡាហោម ស ខេង ធ្លាប់មានប្រសាសន៏លេីកឡេីងអំពីភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច រីឯលោកសំ​ ណាល់ជាអធិការនគរបាលស្រុកបាធាយបែរជាផ្គេីននឹងប្រសាសន៏របស់សម្ដេចក្រឡាហោម ស ខេងបេីកដៃអោយមានល្បែងសុីសងរីកដុះដាលដូចផ្សិតទៅវិញ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19737 នាក់
ម្សិលមិញ ​ 19294 នាក់
សប្តាហ៍នេះ​ 141168 នាក់
សរុបទាំងអស់​ 6239085 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក