​​
​(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!
ដោយ លោក ប្រាក់ សំណាង - Sun,26 May 2019 (Time 05:20 PM)

ខេត្តបន្ទាយមានជ័យ៖ គយចល័តរបស់ក្រសួង នៅចំណុចខាងលិចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ គ្រប់គ្រងដោយលោក ឈួន សោភា ដែរនណាៗស្គាល់ថាលោក ជាប្រធាការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឫហៅថា មេគយចល័តកាន់កាប់ទាំងបីខេត្ត បានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ" នេះបើយោងប្រភពពីអ្នករត់តាកស៊ីដឹកទំនិញ និង រថយន្តសាំយ៉ុង ចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត លើដងផ្លូវជាតិលេខ៥ ឆ្ពោះទៅចែកចាយតាមបណ្តាខេត្តនានា ដែលតម្រូវអោយចូលទៅបង់ប្រាក់ជាថ្ងៃ ឡានដឹកមាន់ទាបង់៣០មុឺនរៀលឡានដឹកគោក្របីតម្រូវបង់ ៤០មុឺនរៀល បើជាខែវិញគ្រាន់តែរ៉ម៉កម៉ូតូតម្រូវបង់៩០មុឺនរៀលនិងឡានច្នៃផ្សេងៗបង់ចាប់ពី២០០ដូលាទៅ៣០០ដូលាឡើងទៅ អោយលោក ឈួន សោភា មេគយចល័តក្រសួង ប្រចាំការនៅក្នុងភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ ដោយពុំមានចេញ វិក័យប័ត្រឬក្រដាសពន្ធជូនរដ្ឋនោះទេ។


ដោយមានសេចក្តីរាយការណ៍មកថា៖ លោក ឈួន សោភា មេគយភូមិភាគ៥របស់ក្រសួងគ្រប់គ្រងនៅចំនុចខាងលិចស្ពានទឹកថ្លា មានការបែកធ្លាយរឿងពុករលួយយកលុយរបៀបក្រៅផ្លូវការ ចែកគ្នីគ្នាធ្វើមានបាន សារព័ត៌មានជាច្រើនស្ថាប័ន រួមនិងស្ថាប័ន (គេហទំព័រភ្នំពេញសន្តិភាព) បានចុះទៅដល់កន្លែងគយចល័តក្រសួងផ្ទាល់ដើម្បីផ្តិតយកសកម្មភាព និង រូបភាព រថយន្តដឹកទំនិញ បងលុយតាមរបៀបក្រៅផ្លូវការនោះ ជាក់ស្តែង សារព័ត៌មានយើងបានធ្វើបទសម្ភាសន៍ ទៅកាន់តៃកុងរថយន្ត ដែលកំពុងដឹកទំនិញពេញព្រាប បានបកស្រាយប្រាប់សារព័ត៌មានថា៖ គយចល័តក្រសួងទឹកថ្លា តម្រូវអោយបង់ប្រាក់ប្រចាំថ្ងៃក្នុងរថយន្តនីមួយៗ បើបង់អោយជាខែវិញ ចាប់ពី ២០០ ដូល្លា ក្នុងមួយខែ ដោយពុំមានចេញវិក័យប័ត្រ ឬក្រដាសពន្ធជូនរដ្ឋនោះទេ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ព្រូរថយន្តបានកាន់លុយទៅបង់ឲ្យគយក្រសួងនៅចំណុចខាងលិចស្ពានទឹកថ្លា បែរជាឃើញសារព័ត៌មានជាច្រើនស្ថាប័ន កំពុងថតផ្តិតយករូបភាព បែជាព្រូរថយន្តកាន់លុយដើរយ៉ាងលឿនចូលរថយន្តទៅវិញ ដោយខ្លាចបែកធ្លាយរឿងបង់លុយក្រោមតុលើតុ អោយគយចល័តក្រសួងប្រចាំការនៅភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ហើយអ្វីដែលចម្លែកជាងនេះនោះគឺ លោក ឈួន សោភា មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹញជញ្ជូនទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តបន្ទាយមានជ័យជាហូរហែនោះទេ។ បែជាបណ្តោយអោយរថយន្តសាំយ៉ុងដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទៅដោយរលូន សកម្មភាពទាំងនេះហើយ ដែលប្រភពទំលាយថា៖ រថយន្តដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទាំងនោះ ដែលបង់ប្រាក់ជាប្រចាំខែ របៀបក្រៅផ្លូវការជូនលោក ឈួន សោភា មេគយចល័តក្រសួងអស់ហើយ។ សុំបញ្ជាក់បន្ថែមផងដែរ លោក ឈួន សោភា ត្រូវបានលោក គុណ ញឹម ដែរជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹងយ៉ាងច្បាស់ហើយថែមទាំងបានកោះហៅ លោក ឈួន សោភា អោយឡើងមកបំភ្លឺទៀតផងកាលពីថ្មីៗទៅនេះ ក៏ប៉ុន្តែបច្ចុប្បន្ន លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៥ដែរមានស្នាក់ការនៅចំណុចជិតស្ពានទឹកថ្លាផ្លូវជាតិលេខ៥ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ជុំវិញករណីខាងលើនេះ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបកស្រាយបំភ្លឺពីលោកឈួន សោភា បាននោះទេ ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះដោយយោងតាមតែរូបភាពដែលថតបាន ហើយសារព័ត៌មានយើងខ្ញុំ ចុះផ្សាយទៅនេះ រិះគុណក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារពត៌មានយើងខ្ញុំ ស្វាគមន៍ រង់ចាំការបកស្រាយបំភ្លឺពីសាមី រៀងរាល់ម៉ោងធ្វើការ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18563 នាក់
ម្សិលមិញ ​ 17871 នាក់
សប្តាហ៍នេះ​ 134761 នាក់
សរុបទាំងអស់​ 4930881 នាក់

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក

(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!