​​
​ពលរដ្ឋបានរាយការណ៍រឿងអំពើពុករលួយរបស់លោកឧត្ដមសេនីយ៍ត្រីខួង ទីន នាយប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ ច្រកទ្វាអន្តរជាតិ​អូរស្មាច់​ នៅតែដដែល
ដោយ លោក ឌី សាខន - Tue,23 April 2019 (Time 08:24 PM)

ខេត្តឧត្ដរមានជ័យ: លោកឧត្ដមសេនីយ៍ត្រីខួង ទីន នាយប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ ច្រកទ្វាអន្តរជាតិ​អូរស្មាច់​ ខេត្តឧត្ដរមានជ័យ​ បាននិងកំពុងតែប្រព្រឹត្តអំពើរពុករលួយធ្ងន់ធ្ងរដោយដាក់អោយមន្រ្ដីក្រោមឱវាត​របស់ខ្លួន​ ប្រម៉ូលប្រាក់បានរាប់ពាន់រាប់មឺុនដុល្លាក្នុងមួយខែ ៗតាមរយ:ការបោះត្រាលើសៀវភៅឆ្លងដែនចេញចូលទៅប្រទេសថៃ។


នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩នេះមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលបានធ្វើដំណើរចេញចូលទៅប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូរស្មាច់ បានលើកឡើងថា​៖
មន្រ្ដីនគរបាលនៅកន្លែងនោះបានអោយពួកគាត់បង់ម្នាក់មួយម៉ឺនរៀល ថ្លៃបោះត្រាលើប៉ាស្ពរ័ និងប្រាំពាន់រៀល ចំពោះបណ្ណ័ឆ្លងព្រំដែន។

ប្រភពច្បាស់ការមួយពីពលរដ្ឋធ្លាប់ចេញចូលតាមច្រកនោះបានបន្ថែមថា ចេញទៅក៏មួយមុឺន ចូលមកវិញក៏មួយមុឺន បើមិនបង់អោយដាច់ខាតមិនអោយចេញទៅនោះទេ។ ប្រភពបន្តហើយមិនដឹងថាលុយពុករលួយដែលបានបឺតជញ្ជក់ឈាមពីប្រជាពលរដ្ឋ រាល់ថ្ងៃក្នុងមួយខែៗ រាប់ម៉ឺនដុល្លា ដែល លោកឧត្ដមសេនីយ៍ត្រីខួង​ ទីន​ មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍និងបក្សពួក​ មន្រ្ដីក្រោមឱវាត យកទៅជូនលោកធំណាខ្លះនោះទេបានជា ប្រព្រឹត្តទៅយ៉ាងរលូនរាប់ឆ្នាំមកហើយនេះ។

មិនតែប៉ុណ្ណោះ លោក ខួង ទីន មិនធ្វើតាមប្រសាសន៍ណែនាំកន្លងមក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋនមន្រ្តីក្រសួងមហាផ្ទៃ នោះទេ បែរជាឃុបឃិតជាមួយកូនចៅប្រព្រឹត្តអំពើពុករលួយម្ដងហើយម្ដងទៀតរហូតដល់សព្វថ្ងៃនេះដដែល។

ជុំវិញករណីខាងលើក្រុមកាងារយើងមិនអាចសុំការបំភ្លឺពីលោកខួង ទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូស្មាច់បានទេព្រោះទូសព្ទ័គ្មានអ្នកទទួល៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21313 នាក់
ម្សិលមិញ ​ 19011 នាក់
សប្តាហ៍នេះ​ 141972 នាក់
សរុបទាំងអស់​ 6813189 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក