​​
​ឯឧ.​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រត់ហាត់ប្រាណ​ តាមផ្លូវជាតិលេខ០៥​ ពិនិត្យស្ថានភាព​ ហេដ្ឋារចនាសម្ព័ន្ធ​ច្រកសេដ្ឋកិច្ច​ ដ៏សំខាន់របស់កម្ពុជា​ ក្នុងក្រុងប៉ោយប៉ែត​
ដោយ លោក រុងឈុន - Sun,21 April 2019 (Time 09:01 PM)

បន្ទាយមានជ័យ៖ថ្ងៃទី២១​ មេសា​ ២០១៩​ ក្រោយពីបានចុះពិនិត្យទីតាំងរៀបចំកម្មវិធី​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បានរត់ហាត់ប្រាណ​ តាមបណ្តោយផ្លូវជាតិលេខ០៥​ (ផ្លូវអាស៊ានហាយវេលេខ០១)​ ក្រុងប៉ោយប៉ែត ក៏ដូចជាដេីម្បីពិនិត្យស្ថានភាព​ ហេដ្ឋារចនាសម្ព័ន្ធច្រកសេដ្ឋកិច្ច​​​ ដ៏មានសក្តានុពលមួយ​ របស់កម្ពុជា​ ដែលតភ្ជាប់ការដឹកជញ្ជូន​ទំនិញ​ និងភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅមក​ រវាងកម្ពុជា-ថៃ​។

សូមជម្រាបជូនថា​ នាព្រឹកស្អែក​ ថ្ងៃទី២២​ មេសា​ ២០១៩​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រថៃ នឹងអញ្ជេីញជាអធិបតីរួមគ្នាក្នុងកម្មវិធីដែលមានរបៀបវារ:​ សំខាន់ៗដូចខាងក្រោម៖ ១- ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) ២-​ ពិធីបើកការដ្ឋានសាងសង់​ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងតភ្ជាប់ទៅផ្លូវជាតិលេខ០៥ ៣- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល​ថៃជូនរាជរដ្ឋាភិបាលកម្ពុជា ៤- នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វេីដំណេីរតាមរថភ្លេីង​ រួមគ្នាពីស្ថានីយបានខ្លងលឹកប្រទេសថៃ មក​ ស្ថានីយប៉ោយប៉ែត។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21313 នាក់
ម្សិលមិញ ​ 19011 នាក់
សប្តាហ៍នេះ​ 141972 នាក់
សរុបទាំងអស់​ 6813185 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក