​​
​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍​ សូម​ប្រកាស​ជម្រាប​ ជូន​ សាធារណជន​ ស្តី​ពី​ភាព​អសកម្ម​ របស់​ មន្ត្រី​ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយ​ប៉ែ​ត​
ដោយ លោក ឌី សាខន - Sun,10 March 2019 (Time 05:04 AM)

​ភ្នំពេញ​៖​ អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍​ សូម​ប្រកាស​ជម្រាប​ ជូន​ សាធារណជន​ ឲ្យ​បាន​ជ្រាប​ថា​ ក្នុង​រយៈពេល​កន្លង​មក​ថ្មីៗ​នេះ​ មានការ​លើក​ឡើង​ចោទប្រកាន់​ក្នុង​បណ្តាញ​សង្គម​ និង​ សារព័ត៌មាន​មួយ​ចំនួន​ស្តី​ពី​ភាព​អសកម្ម​ របស់​ មន្ត្រី​ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយ​ប៉ែ​ត​ ។​ ទោះបី​ការ​ចោទប្រកាន់​ទាំងនោះ​ មិន​មានការ​បង្ហាញ​ ភស្តុ​តា​ជាក់លាក់​ក៏​ដោយ​ចុះ​ ប៉ុន្តែ​ក្រុមប្រឹក្សាវិន័យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក៏​បាន​កោះ​អញ្ជើញ​ ថ្នាក់ដឹកនាំ​ និង​ មន្ត្រី​មួយ​ចំនួន​នៃ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ស្រាយ​បំភ្លឺ​ និង​ បាន​ចាត់វិធានការ​ដើម្បី​បំបាត់​ភាព​អសកម្ម​ទាំងឡាយ​។​

​ដើម្បី​ចៀសវាង​ភាព​អសកម្ម​ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ ក៏​ដូច​ជា​ការ​រក្សា​ សណ្តាប់ធ្នាប់​ និង​ការ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ ជនបរទេស​ទាំងអស់​ដែល​ ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ ថៃ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ធ្វើការ​ណែនាំ​អប់រំ​លោកនាយ​ប៉ុស្តិ៍​ឲ្យ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​តួនាទី​ភារៈកិច្ច​ និង​ ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ដោយ​ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់​៖ -​ ត្រូវ​ដាក់​ស្លាក​អក្សរ​សម្គាល់​សម្រាប់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា​ ការ​បម្រើសេវា​នេះ​មិន​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​ទេ​ ។​ -​ រៀបចំ​កែ​លម្អរ​បញ្ជរ​បំពេញ​ បែបបទ​ចេញ​ ចូល​ ឲ្យ​បាន​សម​ស្រប​និង​រៀបចំ​លំហូរ​អ្នកដំណើរ​ ឲ្យ​មានការ​តម្រង់​ជួរ​ត្រឹមត្រូវ​ តាម​លំដាប់​មុន​ក្រោយ​ ដើម្បី​កុំ​ឲ្យ​មានការ​ឆ្លៀតឱកាស​ជួយ​សម្រួល​ លឿន​ រហ័ស​ រក​ផលប្រយោជន៍​ខុសច្បាប់​ ។​ -​ ហាម​យក​ប្រាក់​ដើម្បី​អនុញ្ញាត​ ឲ្យ​យានយន្ត​ រ៉ឺ​ម៉ក​ ម៉ូតូ​កង់​បី​ ម៉ូតូឌុប​ ដែល​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​នៅ​បរិវេណ​ច្រក​ទ្វា​អន្តជាតិ​ប៉ោយ​ប៉ែ​ត​ ។​ -​ មន្ត្រី​នគរបាល​គ្រប់​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​ (​រួម​ទាំង​ក្រៅពី​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយ​ប៉ែ​ត​)​ ត្រូវ​យកចិត្តទុកដាក់​ និង​ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ និង​ បរទេស​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ ​ជា​ពិសេស​ ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​ឆាប់ៗ​នេះ​ដោយ​មិន​ត្រូវ​ទទួល​ប្រាក់​កាស​ឡើយ​ ។​ -​ ត្រូវ​ពង្រឹង​ការ​គោរព​បទបញ្ជា​ វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​ អប់រំ​សីលធម៌​ ឥរិយាបថ​ និង​ អ​កប្ប​-​កិរិយា​ បំពេញការងារ​របស់​មន្ត្រី​ យកចិត្តទុកដាក់​លើ​មុខ​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​ និង​ ធ្វើការ​ដាក់​វិន័យ​យ៉ាង​តឹង​រឹង​បំផុត​ ចំពោះ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​។​ ​អាស្រ័យ​ហេតុនេះ​សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​ និង​ ជួយ​ចូលរួម​ផ្តល់​យោបល់​ក្នុង​ន័យ​ស្ថាបនា​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​មន្ត្រី​នគរបាល​យើង​កែ​លម្អរ​សកម្មភាព​ការងារ​ក្នុង​ការ​ផ្តល់​សេវា​ដល់​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ៕​

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21313 នាក់
ម្សិលមិញ ​ 19011 នាក់
សប្តាហ៍នេះ​ 141972 នាក់
សរុបទាំងអស់​ 6813196 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក