​​
​បែកធ្លាយជាបន្តបន្ទាប់របស់លោក សន សុិន ចៅសង្កាត់រងគោករកា ខណ្ឌព្រែកព្នៅ រត់ការធ្វើសៀវភៅគ្រួសារយកតំលៃ100$រួច មានបណ្ដឹងបន្ថែម ពីរករណីផ្សេងទៀត(ដើរបរិហាកេរ្តិ៍ និងឆបោកលុយ៧០មឺុនដូលា)
ដោយ លោក ភ័ក្រ វុទ្ធា - Fri,08 March 2019 (Time 10:37 PM)

ភ្នំពេញ៖បន្ទាប់ពីបែកធ្លាយ របស់លោក សន សុិន ចៅសង្កាត់រងគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់អំពីករណីធ្វើសៀវភៅគ្រួសារមួយក្បាលយកតំលៃ100$រួច។

ក៏បានបែកធ្លាយនូវបណ្ដឹងពីរករណីថែមទៀតគឺ (ដើរបរិហាកេរ្តិ៍និងឆបោកលុយ៧០មឺុនដូលា) ពីជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ដែលប្ដីមានឈ្មោះ វង្ស មាស ភេទប្រុស អាយុ ៦៥ ឆ្នាំ មានទីលំនៅ ស្ថិតនៅភូមិ ត្រពាំងសំព័រ សង្កាត់គោករកា ខណ្ខ ព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រពន្ធឈ្មោះ ថាច់ ចន្ថា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរនៅសង្កាត់គោករកា ខណ្ខព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយបានប្ដឹង លោក សន សិុន ដែលគេស្គាល់ថាជាចៅចសង្កាត់រងគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីបទដើរនិយាយបរិហាកេរ្តិ៍ ក្នុងក្រុមគ្រួរសាររបស់លោក នូវពាក់អសុរសនិងញុះញង់ជាច្រើនដូចជា និយាយប្រាប់កូនៗរបស់លោកថា លោកបានប្រគល់ទ្រព្យសម្បត្តិ អោយទៅប្រពន្ធអស់ហើយ ធ្វើអោយ ក្នុងគោលបំណងធ្វើអោយកូនៗរបស់លោក ខឹងស្អប់លោកដែរជាឳពុក មិនតែប៉ុណ្ណោះ លោក សន សិុន ជាចៅចសង្កាត់រងគោករកា បានបន្តមកញុះញង់ ចាក់ស្គៀល ប្រពន្ធលោកថា លោកបានប្រគល់ទ្រព្យសម្បត្តិ របស់លោក អោយទៅកូនអស់ហើយ តើនៅធ្វើអីទៀតបើលោក វង្ស មាស ប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅអោយកូនអស់ទៅហើយហ្នឹង សូម្បី តែរួម ភេទ ក៏គ្មានដែរ ហើយថែមទាំងមានស្រីក្រៅផ្ទះទៀតផង។ ហើយលោក សន សិុន ដូចជាមិនខ្លាចញញើតសមត្ថកិច្ចបន្តិចសោះនៅតែដើរនិយាយដដែលៗក្នុងគោលបំណង បំបែកបំបាក់ រូបលោកនិងប្រពន្ធលោក ។ លោក វង្សមាស និងប្រពន្ធបានបន្តថា ក្នុងរឿងនេះផងដែរ លោកនិងប្រពន្ធបាន ទៅជួបជាមួយលោកចៅសង្កាត់ ដើម្បីអោយលោកមានវិធានការទៅលើលោក សនសិុន មកចូលខ្លួនមកបកស្រាយនៅរឿងរ៉ាវដូចខាងលើនេះ ។ រួមហ្នឹងលុយដែរខ្ចីពីលោកពីរវគ្គគឺទីមួយខ្ចី៦០មឺុនដូលា ទៅរកសីុពុះដីឡូត៍លក់ ហើយទីពីរមកខ្ចី១០មឺុនដូលាថែមទៀតយកទៅទិញរថយន្ត ឡង់គ្រីស័រ ដែរកំពុងជិះសព្វថ្ងៃនេះ។ យោងតាមការលើកឡើងរបស់លោក ចៅសង្កាត់ បានមានប្រសាសន៍ថា លោកបានឃើញពាក្យបណ្ដឹង របស់លោកវង្សមាសនិងប្រពន្ធជាងពីរខែមកហើយ ដោយឡែកនោះ លោក សនសិុន មិនបានចូលមកបំភ្លឺនោះទេ ហើយការងារក៏មិនឃើញមកធ្វើដែរ។ ហើយលោក វង្សមាស និងប្រពន្ធសុំអំពាវនាវដល់សមត្ថកិច្ច ជួយរកយុទ្ធធម៌ និងមានចំណាត់ការទៅលើលោក សនសិុន ដែលគេស្គាល់ថាជាចៅចសង្កាត់រងគោករកា ខណ្ឌព្រែកព្នៅ មកទទួលខុសត្រូវមុខច្បាប់ ដែលបានធ្វើអោយ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ របស់គ្រួសារលោក។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18561 នាក់
ម្សិលមិញ ​ 17871 នាក់
សប្តាហ៍នេះ​ 134759 នាក់
សរុបទាំងអស់​ 4930879 នាក់

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក

(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!