​​
​ប្រធានធិបតីកូរ៉េ ទស្សនាតំបន់អង្គរ ខេត្តសៀមរាប ថ្ងៃ សៅរ៏ ទី ១៦ ខែ មិនា ឆ្នាំ ២០១៩
ដោយ លោក ភ័ក្រ វុទ្ធា - Sat,16 March 2019 (Time 04:52 PM)

សៀមរាប៖ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម មូន ជែអ៊ីន បានមកទស្សនៈកិច្ចនៅតំបន់មួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ។ លោក ឡុង កុសល បានបន្ដថា ការទស្សនៈកិច្ចជាផ្លូវរដ្ឋនេះ ដែលអាចជាផ្នែកមួយនៃសេដ្ឋកិច្ចវិស័យទេសចរណ៍នៅកម្ពុជា ។



ក្រោយពីបញ្ចប់ទស្សនកិច្ច ឯកឧត្តម មូន ជែអ៊ីន វិលត្រឡប់ទៅកាន់រាជធានីភ្នំពេញតាមយន្ដហោះពិសេស នៅម៉ោង១រសៀលថ្ងៃដដែល។ សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ កម្ពុជា និងកូរ៉េខាងត្បូង បានចុះ អនុស្សារណៈនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី មួយចំនួន ការចុះហត្ថលេខាដោយមានការអញ្ជើញធ្វើជាសាក្សី ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មូន ជែអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលមានដូចជា កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៩-២០២៣។

កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។ អនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធ បណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា។ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិ បត្តិការសម្រួលការវិនិយោគពីកូរ៉េ។ អនុស្សារណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម មូន ជេអ៊ីន បានអញ្ជើញជាអធិបតីក្នុងវេទិកា ធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលសម្ដេចតេជោ បានថ្លែងថា វេទិកានេះបានផ្ដល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មាន អំពីការវិវឌ្ឍសំខាន់ៗ នៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការ ថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18565 នាក់
ម្សិលមិញ ​ 17871 នាក់
សប្តាហ៍នេះ​ 134763 នាក់
សរុបទាំងអស់​ 4930883 នាក់

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក

(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!