​​
​អាជ្ញាធរ​នឹង​ប្តឹង​ប្រធាន​បក្ស​ខ្មែរ​ក្រោក​ ទៅ​តុលាការ​ ប្រសិន​បេីមិន​កែតម្រូវ​អត្ថបទ​ឡេីង​វិញ​ ដែលហ៊ាន​ប្រៀបធៀប​លោក​ឃួង​ ស្រេង​ ជាមួយ​សត្វ​ធាតុ​
ដោយ លោក រុងឈុន - Thu,14 March 2019 (Time 08:50 PM)

ភ្នំពេញ​៖រដ្ឋបាល​រាជធានី​ភ្នំពេញ​ ទាមទារ​ឱ្យ​លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ កែតម្រូវ​អត្ថបទ​ឡេីង​វិញ​ ចៀសវាង​ការ​ពិចារណា​នូវ​ចំណាត់ការ​តាម​ផ្លូវ​តុលាការ​ក្នុង​បទ​"ការ​ប្រមាថ​និង​ការ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​"។

នេះ​បេី​យោង​តាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ផ្ញើ​ជូន​លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ កាលពី​ថ្ងៃទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៩​ ។

អាជ្ញាធរ​ បញ្ជាក់​ថា​ ការ​សរសេរ​របស់​លោក​វឌ្ឍនា​សាប៊ុង​ គឺ​ ប្រើ​ពាក្យពេចន៍​អសីលធម៌​ គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​គ្រប់​ជ្រុងជ្រោយ​ មាន​អត្ថន័យ​ផ្ទុយ​ទាំង​ស្រុង​ពី​ការ​ពិត​ ប៉ុន្តែ​មាន​ចរិត​មួល​បង្កាច់​ ក្នុង​ចេតនា​បង្ខូចកេរ្ដិ៍ឈ្មោះ​ ធ្វើ​ឱ្យ​មតិ​សាធារណៈ​មានការ​ ភ័ន្តច្រឡំ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​រាជការ​សាធារណៈ​ និង​ ស្ថាប័ន​សាលារាជធានី​ភ្នំពេញ​ ផងដែរ​ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​ស្វាគមន៍​និង​រង់ចាំ​ទទួល​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ពី​គ្រប់​មជ្ឈដ្ឋាន​ ប៉ុន្តែ​មិនមែន​ជា​ការ​ប្រមាថ​មេីលងាយ​ ជាន់​ឈ្លី​កិត្តិយស​រហូត​ដល់​ថ្នាក់​ប្រៀបធៀប​មនុស្ស​ជាមួយ​សត្វ​ធាតុ​ជាច្រើន​លើក​ច្រើន​សារ​នោះ​ទេ​ ។ ក្នុង​ន័យ​នេះ​ ដេីម្បី​រក្សា​តម្លៃ​តួនាទី​ជា​ប្រធាន​គណបក្ស​មួយ​រូប​ផ្តល់​តម្លៃ​ជូន​មន្ត្រី​រាជការ​សាធារណៈ​និង​ដេីម្បី​ផ្តល់​ជូន​ព័ត៌មាន​សុក្រឹត្យ​និង​ត្រឹមត្រូវ​ដល់​សាធារណជន​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្នេី​លោក​ប្រធាន​ពិនិត្យ​ខ្លឹមសារ​ កែតម្រូវ​អត្ថបទ​ឡេីង​វិញ​ ចៀសវាង​ការ​ពិចារណា​នូវ​ចំណាត់ការ​តាម​ផ្លូវ​តុលាការ​ក្នុង​បទ​"ការ​ប្រមាថ​និង​ការ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​"។ សូម​បញ្ជាក់​ថា​ ថ្មីៗ​នេះ​ ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ដែល​ផ្តួចផ្តើម​បង្កេីត​ឡេីង​ដោយ​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ កាន់តែ​មាន​ឥទ្ធិពល​មួយ​កម្រិត​ទៀត​ បន្ទាប់​ពី​សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ចេញ​លិខិត​មួយ​ជម្រាប​ជូន​អភិបាល​រាជធានី​-ខេត្ត​ទាំង​២៥រូប​ ។ នេះ​បេី​យោង​តាម​លិខិត​របស់​សម្តេច​ក្រឡា​ហោម​ ស​ ខេង​ កាលពី​ថ្ងៃទី​៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ ។ សម្តេច​ ស​ ខេង​ ថ្លែង​ថា​ "អភិបាល​រាជធានី​-ខេត្ត​ទាំង​២៥រូប​ ត្រូវ​ផ្តល់​កិច្ច​សហការ​ឱ្យ​បាន​ជិតស្និទ្ធ​ដល់​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ក្នុង​ការ​ចុះ​បំពេញ​បេសកកម្ម​ការងារ​នៅ​តាម​រាជធានី​-ខេត្ត​ ឱ្យ​ដំណើរការ​ទៅ​ដោយ​រលូន​ស្រប​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​និង​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​"។ ចាប់​តាំង​ពី​បង្កើត​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ឃេីញ​ថា​សមាជិក​ម្នាក់ៗ​តែងតែ​ចុះ​ដល់​មូលដ្ឋាន​ ដើម្បី​បំពេញ​បេសកកម្ម​របស់​ខ្លួន​ ។ ប៉ុន្តែ​បេសកកម្ម​ខ្លះ​ ក៏​ត្រូវ​បាន​រាំងស្ទះ​ពី​សំណាក់​អាជ្ញាធរ​និង ក្រុម​ឈ្មួញ​ផងដែរ​ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18564 នាក់
ម្សិលមិញ ​ 17871 នាក់
សប្តាហ៍នេះ​ 134762 នាក់
សរុបទាំងអស់​ 4930882 នាក់

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក

(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!