​​
​ឧកញ៉ា តុប វីរដា ប្រើគ្រប់ក្បាច់ នៅតែជាប់អន្ទាក់ សមត្ថកិច្ច
ដោយ លោក ប្រាក់ សំណាង - Thu,14 March 2019 (Time 06:23 PM)

ខេត្តត្បូងឃ្មុំ៖ ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល ​ដែល​មាន​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ ដោយ​តម្រូវ​ឱ្យ​បណ្តា​ខេត្ត ដែល​នៅ​ជាប់​តាម​​បណ្តា​ព្រំ​ដែន​ ជាមួយនឹង​ប្រទេស​វៀតណាម ត្រូវ​ទប់ស្កាត់​មិន​ឲ្យ​មាន​លំហូរ​ចេញ​ឈើប្រណីតឱ្យ​​មាន​ប្រសិទ្ធភាព​ ។



​ទោះជា​បែប​នេះ​ក្តី​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​រថយន្ត​ដឹកឈើ​ធុន​យក្ស​បាន​សម្រុក​ដឹក​ចេញ​តាម​ច្រក​​ទន្លេ​ចាម ស្រុក​មេមត់ ដោយ​ក្នុង​១​គ្រឿង​ៗ​ ​អាច​មាន​ទម្ងន់​រ​ហូត​ដល់​ទៅរយ​តោន​ចូល​ទៅ​ក្នុងប្រទេស​វៀត​ណាម បាន​យ៉ាង​រលូត​ដោយពុំ​មានការ​រំខាន​ណាមួយ ពី​លោក​ប្រធាន​ច្រក​និង​ស្ថាប័នពាក់ព័ន្ធ​នានា​នោះ​ឡើយ​ សង្ស័យ​យូរៗ​បើក​ម្តង ព្រោះ​អត់​ស៊ី​យូរ​ហើយ ។


តាម​ប្រភព​ក្រុម​អ្នក​ព័​ត៌​មាន​ជា​ច្រើន​រូបបាន​ទម្លាយ​ឱ្យ​​ដឹងថា ប្រមាណ​ជាមួយ​ស​ប្តា​ហ៍​ទៅ​កន្លះ​ខែ​មកហើយ ​មាន​រថយន្ត​ប្រភេទ​ធុន​ធំ បាន​ដឹកឈើ​ប្រណីតចេញពី​ខេត្តស្ទឹងត្រែង និង​ស្រុក​កោះ​ញែក ​ខេត្ត
មណ្ឌលគិរី មាន​រហូត​ដល់​ទៅ​ជាង​១០​គ្រឿង ដោយ​កាត់​តាម​ផ្លូវជាតិ​លេខ​៧ ស្រប​ពេល​ដែល​បើក​មក
ដល់​ក្នុង​ទឹកដី​ស្រុក​មេមត់ ក៏​បាន​ចេញ​តាម​ច្រក​នានា ក្នុង​នោះ​ មាន​ទាំង​ច្រក​ទន្លេ​ចាម​ខាងលើ​ ត្រូវ​បាន
ក្រុម​ឈ្មួញ​មុខខ្មូត​សង្ស័យ​មុខ​ដដែល​ៗ ​បាន​ចេញ​ទៅ​វៀតណាម ដោយ​ស្រួល​១០០​ភាគរយ ។

ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ មីនា ២០១៩ កន្លង​ទៅ ​មាន​រថយន្ត​ធុន​យក្ស ចំនួន​​២​គ្រឿង បាន​ដឹកឈើ​ប្រណីត​​ចេញ​តាម​ច្រក​ទន្លេ​ចាម ដោយ​បាន​បើក​កាត់មុខ​ស្នាក់​ការ​គយបាន​ ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ក៏​មិន​បានឃើញ​លោក​ប្រធាន​ច្រក​ និង​មន្ត្រី​ផ្សេង​ៗ​ចេញ​មុខមក​​សួរនាំ​អ្វី​នោះ​ទេ ក្នុង​គ្រានោះ​ក្រុម​អ្នក​សារ​ព័​​ត៌​មាន​ជា​ច្រើន​នាក់ បាន​ត្រឹមតែ​ថត​ផ្តិត​យក​រូបភាពតែ ​ប៉ុណ្ណោះ ។ ហើយ​មក​ដល់​ថ្ងៃ​ទី​១៣ មីនា ២០១៩ នៅ​ត្រង់​ទីតាំង​ចំការ​កៅស៊ូ​«​ធី​៧៣» ម្តុំ​ស្ពាន​ជ្រាវក្នុងស្រុក​មេមត់ ដែល​មាន​ព្រំប្រទល់​ជាមួយនឹង​ខេត្តក្រចេះ មាន​គំនរ​ឈើ​និង​រថយន្ត​វេ​អងធុនយក្ស ​មាន​ដឹកឈើដោយ​​ក្រុម​អ្នក​ព​ត៌​មានបាន​ថត​យក​រូបភាព និង​បាន​រាយ​ការ​ណ៏​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ​។ លោក​ឧត្តម​សេនី​យ៍​ត្រី ​ហុង ណា​ក់ ស្នងការ​រង​នគរបាល​ខេត្ត​ត្បូងឃ្មុំប្រាប់​ឲ្យ​ដឹង​ថា យោង​តាម​ការ​ណែនាំ​របស់​លោក​អភិបាលខេត្ត​ និង​ឧត្តម​សេនី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កងកម្លាំង​នគរបាល​ផែន​ការិយាល័យ​សេដ្ឋកិច្ច​ខេត្ត បាន​ចុះ​ទៅ​ពិត​ត្រង់​ទីតាំង​ចំការ​កៅស៊ូ​៧៣ បានឃើញគំនរ​​ឈើ​និង​រថយន្ត​វេ​អង​ចំនួន​​២​គ្រឿង ​នៅ​យប់​ថ្ងៃ​ទី​១៣ ​មីនា ហើយ​តាម​គោល​ការ​ណ៍របស់​គណៈកម្ម​ការ​ថ្នាក់​ជាតិ​បាន​សម្រេច ឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់លើ​រថយន្ត​ចំនួន​២​គ្រឿង​នោះ​ហើយ ។ រឿងដឹកឈើ២រថយន្ត​ធុនវ៉េអងនេះ ភ្នាក់ងារ​បាន​រាយការណ៍​បន្ថែម​ពី​ខេត្ត​មណ្ឌល​គិរី​មកថា​រថយន្ត​យី​ឌុ​ប​ចំនួន​២​គ្រឿង​ ផ្ទុក​ឈើ​ពេញ​ៗ​​ដែល​មន្ត្រីមេព្រៃ​ប្រាប់ថា ជា​ឈើ​របស់​ឧកញ៉ា តុ​ប វីរ​ដា​នាយក​​ក្រុមហ៊ុន​ វិ​ជ្ជ​រី អ៊ី​ម​ផត អិ​ច​ផត បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ តាម​ច្រក​ទន្លេ​ចាម ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​គោលដៅ​ដែល​ស្នើ​សុំ​ច្បាប់​ដឹក​ជញ្ជូន ​គឺ​ត្រូវ​ទៅ​ទម្លាក់​ឈើ​នៅ​ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ​។ សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១៣ មីនា​ ២០១៩ កម្លាំង​ចម្រុះ​របស់​​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក ឡុ​ង ហុ​ក​ម៉េ​ង ​ព្រះរាជអាជ្ញារ​ខេត្ត បាន​ចុះ​ស្ទាក់​ចាប់​បាន​រថយន្ត​យី​ ឌុ​ប​ទាំង​ពីរ​​គ្រឿង​ កំពុង​ដឹកឈើ​ខុស​គោលដៅ​ ឆ្ពោះទៅ​ច្រក​ទន្លេ​ចាម នៅ​ចំណុច​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ ក្នុង​បំណង​លក់​ចេញ​ទៅ​ឱ្យ​ឈ្មួញ​យួនតាម​ច្រក​ព្រំ​ដែន ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18577 នាក់
ម្សិលមិញ ​ 17871 នាក់
សប្តាហ៍នេះ​ 134775 នាក់
សរុបទាំងអស់​ 4930895 នាក់

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក

(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!