​​
​បង្រ្កាបគ្រឿងសមុទ្រជាង​ 7តោន នាំចូលពីប្រទេសវៀតណាម ដោយពុំមានច្បាប់អនុញ្ញាត
ដោយ លោក ឌី សាខន - Thu,14 March 2019 (Time 10:59 AM)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី13 ខែមីនា ឆ្នាំ2019នេះ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាត ដឹកតាមរថយន្តចំនួន 03គ្រឿង​ មាន​ ៖ 1.​ ម៉ាក HYUNDIA ស្លាកលេខ 3A-0869, 2.​ ម៉ាកសាំងយ៉ុងកែឆ្នៃ ស្លាកលេខ 2A-0342, 3.​ ម៉ាក HYUNDIA គ្មានស្លាកលេខ និងឃាត់ខ្លួនអ្នកបេីកបរចំនួន​ 03នាក់​ នៅចំណុចគីឡូម៉ែត្រលេខ15 ផ្លូវជាតិលេខ 3​ ។

ក្រោយពីការត្រួតពិនិត្យ​ សមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃើញរួមមាន បង្គា​ (បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយ​ ចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួន និងគ្មានច្បាប់អនុញ្ញាតចំនួន 376កេស មានទម្ងន់ប្រមាណ 752​0គីឡូក្រាម។ សមត្ថកិច្ចបានអោយដឹងថា ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន (ដោយយកវត្ថុតាងមួយចំនួន​ ទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់) ហើយនឹងបន្ទាប់មក​ បានប​ញ្ជាឲ្យយកបង្គាដែលមានចាក់បញ្ចូលសារធាតុដូចបានរៀបរាប់ខាងលើ និងគ្មានច្បាប់ យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន 03នាក់ ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់​ បន្តនីតិវិធីតាមផ្លូវច្បាប់​ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21313 នាក់
ម្សិលមិញ ​ 19011 នាក់
សប្តាហ៍នេះ​ 141972 នាក់
សរុបទាំងអស់​ 6813192 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក