​​
​រថយន្តHYUNDAI២គ្រឿង ព្រលះគ្នាពេញទំហឹងបណ្ដាលអោយរបួសធ្ងន់ពីរនាក់
ដោយ លោក មិុច សុគន្ធ - Wed,13 March 2019 (Time 12:42 PM)

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី ថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំចព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង៣០ នាទីព្រឹកត្រង់ចំណុចមុខរោងចក្រថៃយ៉ាលើផ្លូវជាតិលេខ៥ ភូមិគ្រួសសង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

អ្នករងគ្រោះត្រូវបានគេស្គាល់ឈ្មោះសេងម៉ីឡុងភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅស្រុកកោះធំខេត្តកណ្តាលគាបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗផងដែរ។រថយន្តរងគ្រោះម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5544ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿងទៀតដែលចតស្ងៀមពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-1067ចតចោលលើផ្លូវជាតិលេខ៥ សាក្សីបន្តថា រថយន្តដែលចតគឺខូចដាច់កាឡេកំពុងជួសជុលដោយពុំមានដាក់ស្លាកសញ្ញាចរាចរណ៍នោះទេក្រោយកើតហេតុម្ចាស់រងយន្តបានរត់គេចច្លួនបាត់ស្រមោលតែម្តង។ ក្នុងករណីនេះបណ្តាលអោយរបួសធ្ងន់ម្នាក់ ខូចខាតរថយន្តធ្ងន់០២គ្រឿង ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅបានទៅដល់ចំណុចកើតហេតុនិងធ្វើការវាសវែងប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុក ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18586 នាក់
ម្សិលមិញ ​ 17871 នាក់
សប្តាហ៍នេះ​ 134784 នាក់
សរុបទាំងអស់​ 4930904 នាក់

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក

(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!