​​
​សម្តេច ស ខេង ស្នើសម្តេចតេជោ ដាក់លោក សាយ សំអាល់ ទៅកាន់ខេត្តព្រះសីហនុ ជំនួសលោក ប៉ុល សារឿន
ដោយ លោក ឌី សាខន - Wed,13 March 2019 (Time 11:51 AM)

ភ្នំពេញ ៖ យោងតាមលិខិតចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជន កម្ពុជា គោរពជូនសម្តេចតេជោអ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជា ជនកម្ពុជា សម្តេចក្រឡាហោម ស ខេង ស្នើសុំផ្លាស់ប្តូរប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តព្រះសីហនុ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ។

តាមលិខិតដដែល សម្តេចក្រឡាហោម បញ្ជាក់ថា ដោយការចាំបាច់ និងដោយខេត្តព្រះ សីហនុ កំពុងមានការអភិវឌ្ឍរីកចម្រើយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទន្ទឹមនឹងមានការ អភិវឌ្ឍរីកចម្រើននេះ ក៏មានបញ្ហាប្រឈមមួយចំនួនកើតឡើង ដែលត្រូវយកចិត្តទុកដាក់ ខិតខំដោះស្រាយ ពិសេសបញ្ហាបរិស្ថាន អនាម័យ សំណង់អគារនានា និងការគ្រប់គ្រង អភិវឌ្ឍនៅតំបន់ឆ្នេរ ។ល។ ដោយឈរលើហេតុផលខាងលើនេះ សម្តេចក្រឡាហោម ស ខេង បានស្នើដាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះ សីហនុ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជំនួយលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ។ ក្នុងនោះ លោក ប៉ុល សារឿន ផ្លាស់មកកាន់ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ និងជាអនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា បើយោងតាមចំណារ គឺសម្តេចតេជោ បានយល់ស្របទៅតាមការស្នើនេះ ហើយ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21313 នាក់
ម្សិលមិញ ​ 19011 នាក់
សប្តាហ៍នេះ​ 141972 នាក់
សរុបទាំងអស់​ 6813186 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក