​​
​សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញទិសដៅសំខាន់ៗចំនួន៨ចំណុច ឱ្យក្រសួងសុខាភិបាល ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរដែនដី រួមគ្នាសហការអនុវត្តភារកិច្ច ឱ្យទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋថែមទៀត
ដោយ លោក រុងឈុន - Wed,13 March 2019 (Time 07:19 AM)

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី៤០ ដែលបានដំណើរការ២ថ្ងៃកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗចំនួន៨ចំណុច ឱ្យក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមគ្នាសហការអនុវត្តភារកិច្ចឱ្យទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋថែមទៀត ក្នុងនោះរួមមាន៖
ទី១)ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាពិសេស សេវាសុខភាពបឋមសេវាសង្គ្រោះបន្ទាន់ និងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យា វេជសាស្ត្រ។
ទី២)ត្រូវរួមគ្នារៀបចំ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅពង្រឹងបន្ថែមនូវសមត្ថភាពជំនាញ តាមរយៈការបណ្ដុះបណ្ដេលមុនពេលបម្រើការងារ និងពេលបម្រើការងារ ជាពិសេស ត្រូវរួមគ្នា អភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យគ្រប់គ្រងធនធានមនុស្សសុខាភិបាល ការពង្រាយបុគ្គលិកសុខាភិបាល ដែលមានសមត្ថភាពជំនាញច្បាស់លាស់ពង្រឹងយន្តការលើកទឹកចិត្តជូនដល់បុគ្គលិកសុខាភិបាល ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។

ទី៣)ត្រូវរួមគ្នាអនុវត្តវិធានការទប់ស្កាត់ និងបង្ការជំងឺ ដោយបង្កើនកិច្ចសហការជាមួយសហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីអប់រំ និងផ្សព្វផ្សាយអំពីអនាម័យ សុវត្ថិភាពចំណីអាហារ ការថែទាំសុខភាព និងផលប៉ះពាល់ដែលបញ្ហាលមក ពីការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ថ្នាំជក់ និងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។ ទី៤)ត្រូវរួមគ្នារៀបចំ និងពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងការប្រើប្រាស់ឱសថ ដោយគ្មាន វេជ្ជបញ្ជា ការប្រើសារជាតិគីមីក្នុងចំណីអាហារ និងការប្រើគ្រឿងស្រវឹង និងថ្នាំជក់ ។ ទី៥)ត្រូវរួមគ្នារៀបចំឱ្យមានយន្តការពហុវិស័យ ក្នុងការធ្វើអន្តរាគមន៍លើកកម្ពស់អាហារូបត្ថម្ភ ដោយមានការចូលរួមពី សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងតំបន់ដែលមានបញ្ហាប្រឈមកម្រិតខ្ពស់ចំពោះកង្វះអាហារូបត្ថម្ភ។ ទី៦)ត្រូវរួមគ្នាជំរុញការអភិវឌ្ឍប្រពន្ធគាំពារសុខភាពសង្គម តាមរយៈការបង្កើនវិសាលភាពគ្របដណ្ដប់ នៃមូលនិធិ សមធម៌ សុខភាព របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ កម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងការរៀបចំក្របខណ្ណគតិយុត្ត និងយន្តការដាក់ឱ្យដំណើរការប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម សម្រាប់ប្រជាជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទី៧)ក្រសួងសុខាភិបាលត្រូវធ្វើវិចារណកម្មមុខងារ និងភារកិច្ចរចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័ន តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំមានគណនេយ្យភាពច្បាស់លាស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន និងក្នុងអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់ អនុវត្តឱ្យបានហ្មត់ចត់នូវក្រមប្រតិបត្តិវិជ្ជាជីវៈ ផ្សារភ្ជាប់ទៅនឹងក្របខណ្ឌភិវឌ្ឍមូល ធនមនុស្ស ជាពិសេសគុណវុឌ្ឍល្អប្រសើរ សមត្ថភាពជំនាញ ទេព្យកោសល្យ ការលើកទឹកចិត្ត និងការផ្តល់ប្រយោជន៍ ផ្សេងទៀត ដល់មន្ត្រីបុគ្គលិកសុខាភិបាល។ ទី៨)ក្រសួងសុខាភិបាលត្រូវរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តវិស័យសុខាភិបាលឱ្យបានហ្មត់ចត់ តាមរយៈយន្តការតាមដាន និងការវាយតម្លៃ ដើម្បីជំរុញការអនុវត្ត និងការកែលម្អវិធានការតម្រង់ទិសយុទ្ធសាស្ត្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ត្រូវលើកកម្ពស់ យន្តការចែករំលែក និងផ្លាស់ប្តូរព័ត៌មានក្នុង និងក្រៅវិស័យសុខាភិបាលនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការថែទាំសុខមាលភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេស ដែលជាអ្នកប្រើប្រាស់សេវាសុខាភិបាលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ បានថ្លែងកោតសរសើរចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានខិតខំពុះពារឧបសគ្គ និងការលំបាក ដើម្បីអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ សម្ដេចក៏បានអរគុណចំពោះការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍន៍សុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិន មែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងចំពោះវិស័យពាក់ព័ន្ធ និងវិស័យឯកជន ដែលបានចូលរួមសហការ និងគាំទ្រយ៉ាងសកម្ម ដើម្បីអនុវត្តសកម្មភាពសំខាន់ៗនៅក្នុងវិស័យសុខាភិបាល។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីករណីក្លឹបរ៉ុកដែរថា ករណីរ៉ុក ទោះជីកដីជម្រៅណា ក៏ត្រូវតែជីកដែរ ព្រោះជាករណីធំណាស់។ សម្តេច បានថ្លែងខ្លាំងៗថា ករណីរ៉ុកត្រូវតែធ្វើដោយគ្មានលើកលែងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់តុលាការ ឲ្យធ្វើការឲ្យបានត្រឹមត្រូវក្នុងករណីគ្រឿងញៀននៅរ៉ុក។ បើធ្វើមិនត្រឹមត្រូវតុលាការ ក៏ត្រូវចាត់វិធានការដែរ។ សម្តេចថា ករណីរ៉ុកនេះ សម្តេចនឹងបន្តមើលការអនុវត្តរបស់តុលាការ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ការកើតឡើងនូវការជួញដូរគ្រឿងញៀននេះ ដោយសារតែភាពកម្សោយនៃការគ្រប់គ្រង។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការបោសសំអាតរាល់ភាពអសកម្មក្នុង សង្គមទាំងអស់ តាំងពីតូច រហូតដល់ធំ ហើយទោះបីមានក្រុមជើងកាងប៉ុន្មាន ការពារឧក្រិដ្ឋកម្មគ្រឿងញៀន ក៏សម្តេច ត្រូវតែវាយកម្ទេចដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21313 នាក់
ម្សិលមិញ ​ 19011 នាក់
សប្តាហ៍នេះ​ 141972 នាក់
សរុបទាំងអស់​ 6813190 នាក់

លោកវរសេនីយ៍ទោ វេ គឹមសីុម នាយការិយាល័យបុគ្គលិក សុំបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក