​​
​ប្រជាពលរដ្ឋ០៤គ្រួសារ បានដាក់ពាក្យបណ្តឹងម្ចាស់ផ្ទះមួយកន្លែង ដែលបានសាងសង់ផ្ទះនៅលើចំណីផ្លូវរដ្ឋ
ដោយ លោក ភ័ក្រ វុធា - Wed,13 March 2019 (Time 01:06 AM)

ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋ០៤គ្រួសាររស់នៅភូមិក្បាលស្ពាន០២ សង្កាត់និងក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ទៅលើម្ចាស់ ផ្ទះមួយកន្លែង ដែលបានសាងសង់ផ្ទះ តសំ យាបរំលោភលើផ្លូវថ្នល់សាធារណៈ ធ្វើជាកម្មសិទ្ធ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ពាក់ព័ន្ធនិងបញ្ហាការសាងសង់រំលោភលើចំណីផ្លូវសាធារណៈ នៅចំណុចខាងកើត (ក្លឹបកំសាន្តអេផ្លាស់) ខាងលើនេះដែល ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែត ខាងសារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សុំការបកស្រាយបំភ្លឺពីរឿងករណីនេះ លោក ភោគ លន បានប្រាប់សារព័ត៌មានយើងខ្ញុំថា៖ នៅមិនដឹងដែល ចាំសួរ ទៅខាងសូរិយោដី ហើយលោកបន្តអោយដឹងទៀតថា៖ អោយប្រជាពលរដ្ឋ ទាក់ទង ទៅផ្នែកភូមិបាលសូរិយោដី ទៅវិញ ហើយខាងសារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោក ប្រាក់ ប៉ូលីន ខាងសូរិយោដីក្រុងប៉ោយប៉ែត លោកបានឆ្លើយប្រាប់ខាងសារព័ត៌មានយើងខ្ញុំថា៖ រឿងបុគ្គលដែលបានសាសង់តសំយាបផ្ទះលើផ្លូវថ្នល់សាធារណៈនេះ គឺជារឿងខាងអាជ្ញាធរ សង្កាត់និងក្រុង ជាអ្នកដោះស្រាយជូនពលរដ្ឋ ពិព្រោះម្ចាស់ផ្ទះរូបនោះ បានសាងសង់តសំយាបផ្ទះលើចំណីផ្លូវរបស់រដ្ឋ នេះជាតួនាទី ខាងអាជ្ញាធរសង្កាត់និងក្រុង ជាអ្នកធ្វើអន្តរាគមន៍ និងធ្វើការណែនាំ ហាមឃាត់ បញ្ឈប់ការសាងសង់ បើម្ចាស់ផ្ទះឬបុគ្គលណាម្នាក់ នៅតែហ៊ានបន្តការ សាងសង់ទៀត គឺខាងអាជ្ញាធរ ត្រូវមានចំណាត់ការរុះរើ ពិព្រោះដីថ្នល់សាធារណៈជាសម្បត្តិរដ្ឋ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17509 នាក់
ម្សិលមិញ ​ 18565 នាក់
សប្តាហ៍នេះ​ 129892 នាក់
សរុបទាំងអស់​ 5703157 នាក់

តើម្ចាស់ក្លឹបកំសាន្តខារ៉ាអូខេAJR ឈ្មោះ(ឡាយ ប៉េងអាន) ដែរបើកសេវាកម្មគ្រឿងញៀននោះអាចមានទោសទាន់ ពីសំណាញ់ច្បាប់ឬយ៉ាងណា...!

សាលារៀន ឯកជន ឈ្មោះ សាលាអន្តរជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅផ្សារអគ្គះថ្មី ភូមិប៉ាលិល័យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសាលារៀនតែមួយ គត់តំំណាងអោយព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ បានទៅទទួល ពានរង្វាន់ អន្តរជាតិ នៅ មហាវិទ្យាល័យCHITKARA ប្រទេសឥណ្ឌា !!!!!!

ល្បែគ្រប់ប្រភេទលេងមឺនឆ្នាំ... និងល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់បច្ចុប្បន្នកំពុងវាយលុកនៅស្រុកបាធាយគ្មានឃើញសមត្ថកិច្ច ចុះបង្រ្កាបខ្លាចបែកឆ្នាំងបាយ

ក្តៅៗ! ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក

(មានវីដេអូ)បែកធ្លាយរឿងពុករលួយ.! យកលុយរបៀបក្រៅផ្លូវការ.! ចែកគ្នីគ្នាធ្វើមានបាន របស់គយចល័តភូមិទឹកថ្លា ខេត្តបន្ទាយមានជ័យ...!!!